Acts 28

1ពេលបាន​រួច​ជីវិត​ហើយនោះទើប​យើង​ដឹងថាកោះនោះឈ្នោះមេលីត 2ហើយពួក​អ្នកកោះនោះ​បាន​បង្ហាញចិត្ដសប្បុរស​ដល់​យើងរក​ប្រៀបផ្ទឹម​ពុំបាន​ពួកគេ​បាន​បង្កាត់ភ្លើងទទួល​ពួក​យើងទាំងអស់គ្នាព្រោះភ្លៀង​កំពុង​ធ្លាក់ហើយ​ធាតុអាកាស​ក៏ត្រជាក់ 3ប៉ុន្ដែពេល​លោក​ប៉ូលប្រមូលអុសមួយចំនួនមកដាក់លើភ្លើង​នោះ​មាន​ពស់​វែក​មួយចេញមកដោយសារកំដៅភ្លើង​ហើយ​ចឹកដៃ​របស់​គាត់ជាប់ 4ពេលពួក​អ្នកកោះឃើញពស់វែក​កំពុង​ព្យួរ​ជាប់​ដៃ​របស់​លោកប៉ូល​ពួកគេ​ក៏​និយាយគ្នាថា៖ ​«មនុស្សនេះប្រាកដជាឃាតក​ហើយ​ទើប​សេចក្ដីយុត្ដិធម៌មិនទុក​ឲ្យ​គាត់រស់​ទោះជា​គាត់​បាន​រួច​ជីវិត​ពីសមុទ្រក៏ដោយ»។ 5ប៉ុន្ដែលោកប៉ូល​បាន​រលាស់ពស់នោះទៅក្នុងភ្លើង​ហើយ​គ្មានការឈឺចុកចាប់​អ្វី​ឡើយ 6ពួកគេគិតថាគាត់មុខជាហើមដួលស្លាប់ភ្លាមៗមិនខានប៉ុន្ដែ​ពេល​ចាំមើលយ៉ាងយូរហើយមិនឃើញ​មាន​អ្វី​ប្លែកកើតឡើង​ចំពោះ​គាត់សោះ​ពួកគេ​ក៏​ដូរគំនិត​ហើយ​និយាយ​គ្នា​ថាគាត់ជាព្រះ 7មានកន្លែងមួយនៅម្ដុំនោះជាដី​របស់​មេកន្ទ្រាញនៃកោះ​នោះ​ឈ្មោះពូព្លាសគាត់​បាន​ស្វាគមន៍យើងយ៉ាងរាក់ទាក់​ឲ្យ​ស្នាក់នៅ​ទីនោះ​បីថ្ងៃ 8ពេលនោះឪពុក​លោក​ពូព្លាស​បាន​ដេកគ្រុនទាំងមានរោគមួល​លោក​ប៉ូលចូលទៅអធិស្ឋានដាក់ដៃ​លើ​គាត់ប្រោសគាត់ឲ្យជា 9បន្ទាប់ពីហេតុការណ៍​នេះ​បាន​កើតឡើង​អ្នក​ផ្សេងទៀតនៅលើកោះនោះ​ដែល​មានជំងឺ​បាន​នាំ​គ្នា​មក​រក​លោក​ប៉ូល​ហើយក៏​បាន​ជា​ទាំងអស់​គ្នា​ដែរ 10ដូច្នេះពួកគេ​បាន​គោរពយើងជាខ្លាំងហើយ​ពេល​យើង​ចេញដំណើរ​ពួកគេ​ក៏​បាន​ឧបត្ថម្ភអ្វីៗតាម​សេចក្ដី​ត្រូវការដែរ 11បីខែក្រោយមក​យើង​ក៏​ចេញដំណើរតាមសំពៅមួយ​​មកពី​ក្រុង​អ័លេក្សានទ្រា​ដែល​មាន​រូបចម្លាក់កូនភ្លោះ​ព្រះ​ឌីអូស្គូរ​ដែល​បាន​ចតនៅកោះនោះ​ក្នុង​រដូវ​រងា 12ហើយពេល​សំពៅ​ចតនៅ​ក្រុង​ស៊ីរ៉ាគូស​យើង​បាន​ស្នាក់នៅ​ទីនោះ​បីថ្ងៃ 13ចេញពីទីនោះ​យើង​បាន​ធ្វើ​ដំណើរ​បត់បែន​ហើយ​ក៏​មកដល់​ក្រុង​រេគាម។ ​មួយថ្ងៃក្រោយមកមានខ្យល់​ពី​ទិស​ខាងត្បូងមក​យើង​ក៏​មកដល់​ក្រុង​ពូទីយ៉ូលី​នៅ​ថ្ងៃ​ទីពីរ 14រួចយើង​បានជួប​ពួក​បងប្អូននៅទីនោះពួកគេ​បាន​អញ្ជើញយើង​ឲ្យ​ស្នាក់នៅ​អស់​ប្រាំពីរថ្ងៃហើយ​ដែល​យើង​បាន​មកដល់​ក្រុង​រ៉ូមនោះ​គឺ​យ៉ាងដូច្នេះ 15ពេលពួក​បងប្អូន​ទាំងនោះ​ដំណឹងអំពីយើង​ពួកគេ​ក៏​មករហូតដល់ផ្សារអាប់ភាសនិងផ្ទះសំណាក់បីខ្នងដើម្បីជួបយើង​ហើយ​ពេល​លោក​ប៉ូលជួបពួកគេ​គាត់​ក៏​អរព្រះគុណព្រះជាម្ចាស់​ទាំង​មានទឹកចិត្ដ​ឡើង​វិញ 16ពេលយើង​ចូលទៅក្នុង​ក្រុង​រ៉ូម​គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ូលស្នាក់នៅតែម្នាក់ឯងជាមួយទាហានម្នាក់​ដែល​នៅ​យាមគាត់ 17បីថ្ងៃក្រោយមក​លោក​ប៉ូល​បាន​ហៅ​ពួក​អ្នកសំខាន់ៗ​ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។ ​ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ​គាត់​ក៏​និយាយ​ទៅពួកគេ​ថា៖ ​«បងប្អូនអើយ! ​ខ្ញុំមិន​បាន​ធ្វើ​អ្វី​ប្រឆាំងជនជាតិទំនៀមទម្លាប់​របស់​ដូនតា​យើង​នេះ​ទេ​ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មកក្នុងដៃរបស់​ជនជាតិ​រ៉ូម​ទុក​ដូច​ជា​អ្នកទោសពី​ក្រុង​យេរូសាឡិម 18រីឯពួក​ជនជាតិរ៉ូម​ពេល​បាន​សាកសួរខ្ញុំ​រួច​ហើយ​ក៏​ចង់ដោះលែង​ខ្ញុំ​ព្រោះខ្ញុំគ្មានទោស​សមនឹង​ស្លាប់ទេ 19ប៉ុន្ដែពួក​ជនជាតិយូដា​បាន​ជំទាស់ដូច្នេះ​ខ្ញុំ​ក៏​បង្ខំចិត្ដប្ដឹងឧទ្ធរណ៍​ដល់​ព្រះចៅ​អធិរាជ​រីឯ​ខ្ញុំ​ផ្ទាល់​មិនមានអ្វីចោទប្រកាន់ជនជាតិឯងទេ 20ដោយសារមូលហេតុនេះហើយ​បានជា​ខ្ញុំ​អញ្ជើញបងប្អូនមក​ដើម្បី​ជួបនិងពិភាក្សា​គ្នា​ព្រោះ​ខ្ញុំ​ជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹម​របស់​ជនជាតិ​អ៊ីស្រាអែល» 21ពួកគេក៏ប្រាប់គាត់ថា៖ ​«យើងមិន​បាន​ទទួលសំបុត្រ​ស្ដី​អំពីអ្នកពី​ស្រុក​យូដាទេហើយ​ក៏​គ្មាន​បងប្អូនណាម្នាក់មកប្រាប់​យើង​និយាយអ្វីអាក្រក់ពីអ្នកដែរ 22ដូច្នេះយើងចង់ស្ដាប់​ចេញ​ពីអ្នក​ផ្ទាល់​អំពី​អ្វី​ដែល​អ្នក​គិតដ្បិតយើងដឹងថា​គេ​និយាយប្រឆាំងគណៈនេះគ្រប់ទីកន្លែង» 23ពេលដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល​ពួកគេ​ជាច្រើន​បាន​មកជួបគាត់នៅផ្ទះសំណាក់​គាត់​បាន​ពន្យល់​ដល់​អ្នកទាំងនោះ​ដោយ​ធ្វើបន្ទាល់ប្រាប់​អំពី​នគរព្រះជាម្ចាស់តាំងពីព្រឹករហូតដល់ល្ងាចហើយ​បាន​ពន្យល់ប្រាប់ពួកគេអំពីព្រះយេស៊ូចាប់ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​រហូតដល់​គម្ពីរ​អ្នកនាំព្រះបន្ទូល 24អ្នកខ្លះក៏ជឿសេចក្ដី​ដែល​លោក​ប៉ូល​បាន​និយាយប៉ុន្ដែអ្នក​ខ្លះ​ទៀត​មិនជឿទេ 25ដូច្នេះពេល​ពួកគេ​កំពុងរំសាយ​ទាំង​ខ្វែងគំនិតគ្នាលោកប៉ូល​ក៏​និយាយមួយម៉ាត់ថា៖ ​«ព្រះ​វិញ្ញាណបរិសុទ្ធ​បាន​ថ្លែងមកកាន់ដូនតា​របស់​អ្នករាល់គ្នាតាមរយៈ​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​នោះ​ត្រូវណាស់ថា 26ចូរទៅប្រាប់ប្រជាជននេះថា​អ្នករាល់គ្នា​​ដោយ​ត្រចៀកមែនប៉ុន្ដែមិនយល់ឡើយហើយ​អ្នករាល់គ្នា​ឃើញ​ដោយ​ភ្នែកមែនប៉ុន្ដែមិនស្គាល់ឡើយ 27ដ្បិតចិត្ដប្រជាជននេះ​បាន​ត្រលប់ជា​ស្ពឹកត្រចៀក​ធ្ងន់​ពិបាកស្ដាប់ហើយគេក៏បិទភ្នែកបើមិនដូច្នោះទេ​គេ​មុខជា​មើលឃើញ​នឹង​ភ្នែកស្ដាប់​នឹង​ត្រចៀកយល់​នៅក្នុង​ចិត្ដរួចប្រែចិត្ដហើយ​យើង​នឹង​ប្រោសគេឲ្យជា 28ដូច្នេះចូរ​ឲ្យអ្នករាល់គ្នាដឹងចុះថាសេចក្ដីសង្គ្រោះ​របស់​ព្រះជាម្ចាស់នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍ដទៃហើយនោះពួកគេ​នឹង​ស្ដាប់មិនខាន» 29[ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​នេះ​រួច​ពួក​ជនជាតិ​យូដា​ក៏​ចេញ​ទៅ​ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​]។ 30លោកប៉ូល​បាន​ស្នាក់នៅក្នុងផ្ទះជួលរបស់គាត់ពេញពីរឆ្នាំហើយ​គាត់​បាន​ស្វាគមន៍​ពួក​អ្នកទាំងឡាយ​ដែល​មកជួបគាត់ 31ទាំងប្រកាស​អំពី​នគរព្រះជាម្ចាស់និងបង្រៀន​ពី​សេចក្ដីទាំងឡាយអំពីព្រះអម្ចាស់យេស៊ូគ្រិស្ដដោយការបើកចំហគ្មានការារាំងទាំងអស់
Copyright information for KhmKCB